ក្រុមការងារ
ស្រាវជ្រាវ និង និពន្ធនាយក
លោក សាស្រ្តាចារ្យ បណ្ឌិត មីសែល ត្រាណេ
ជាសាស្រ្តាចារ្យ ផ្នែកប្រវត្តិសាស្រ្ត និង ស្រាវជ្រាវ។ អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បះក្នុងរដ្ឋាភិបាលបណ្ដោះអាសន្ន។ លោកមានបទពិសោធន៍ ជាច្រើនឆ្នាំ ខាងប្រវត្តិសាស្រ្ត វប្បធម៌ ទំនៀមទំលាប់ប្រទេសខ្មែរ ។ ពេញមួយជីវិតលោកគឺរំលឹក និង រក្សាកេរ្ដិមរតក ដូនតាតាមគ្រប់ មធ្យោបាយដែលអាច ធ្វើទៅបាន ។
គ្រប់គ្រងទូទៅ
លោក ស៊ឹម នីឡា
លោកគ្រប់គ្រងរាល់ការចេញផ្សាយអត្ថបទ និង រក្សាទុករាល់ឯកសារទាំងអស់របស់ខេមរវិទ្យា។ លោកក៏ជាអ្នកគ្រប់គ្រង លើការចេញផ្សាយទាំងក្នុង គេហរទំព័រ និង ប្រព័ន្ឋផ្សព្វផ្សាយសង្គមនានាដូចជា Facebook, Linked and Twitte ជាដើម។ ក្រៅពីអាជីពជាអ្នកបច្ចេកទេស លោកក៏ជាអនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្ត នយោបាយ មានចំណូលចិត្ដ សិក្សាស្រាវជ្រាវ-រុករកប្រាសាទបុរាណ។
ផ្នែកទីផ្សារ និង ផ្សាយពាណិជ្ជកម្ម
លោកស្រី ស៊ឹម សុម៉ានីតា
ក្នុងបទពិសោធន៍ច្រើនជាង ៥ឆ្នាំ ក្នុងផ្នែកគ្រប់គ្រង លោកស្រីសព្វថ្ងៃ ជាប្រធានគំរោង ហើយលោកស្រីគ្រប់គ្រងខាងទីផ្សាររួមមាន កំនត់យុទ្ឋសាស្រ្ត កំនត់តំលៃ និង កម្មវិធីផ្សាយពាណិជ្ជកម្មទាំងអស់របស់ខេមរវិទ្យា។
ផ្នែកគ្រប់គ្រងបច្ចេកទេស និង តំឡើងគេហរទំព័រ
លោក ស៊ិនចាន់រស្មី និង លោក ស៊ិន សុភក្តិ
លោករស្មី និង សុភក្រមានបទពិសោធន៍ខ្ពស់ ក្នុងការដោះស្រាយនិង គ្រប់គ្រងខាងបច្ចេកទេស គេហរទំព័រខេមរវិទ្យាទាំងមូល។ លោកជួយសំរួល និង ធ្វើអោយគេហរទំព័រវិវត្តទៅមុខ កាន់តែប្រសើរឡើង ។