ផ្ទាំងសិលាចារឹក នៃប្រាសាទវិមានអាកាស ដែលជាព្រះរាជនិពន្ធ របស់ព្រះនាងឥន្រ្ទទេវី បាន បង្ហាញនូវតួនាទីយ៉ាងសំខាន់កប់កំពូល របស់ស្រី្តក្នុងសង្គមខ្មែរនាចុងសតវត្សរ៍ទី១២ និងដើមសតវត្ស ទី១៣ គ.ស ។ តទៅនេះយើងសូមដកស្រង់នូវខ្លឹមសារ ឯកសារប្រវត្តិសាស្រ្ត ដ៏សំខាន់ខាងលើនេះ ដើម្បីលាតត្រដាងនូវព្រឹតិ្តការណ៍នយោបាយវប្បធម៌របស់ជាតិយើង ។
រូបចម្លាក់ព្រះនាងឥន្ទ្រទេវី នៅសារមន្ទីរហ្គីមេ (ប៉ារីស) រូបព្រះនាងឥន្ទ្រទេវី (ឯកសារបារាំង)
តាមពិតទៅនេះ ប្រហែលជាលើកទី១ ក្នុងប្រវិតិ្តសាស្រ្ត ដែលគេឃើញមានស្រ្តីល្បីល្បាញម្នាក់ មានឯកសារស្តីពីជីវប្រវត្តិរបស់ខ្លួន និង របស់ប្អូនស្រីរបស់នាង ។ តាមឯកសារនេះយើងបានដឹងថា ព្រះនាងឥន្រ្ទទេវី គឺជាបងស្រីព្រះនាងជ័យរាជទេវី ដែលជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាមហាក្សត្រខ្មែរមួយអង្គ ដែលបាននាំមកនូវឯក ភាពជាតិ និង ជីវភាពរុងរឿងថ្កុំថ្កើង អស្ចារ្យនៃប្រទេស កម្ពុជា ។ វាក៏បានផ្តល់ចំពោះ យើងនូវព័ត៌មានជាច្រើនទៀតដែលស្តីពីជីវភាពរស់នៅរបស់ព្រះរាជា ខ្មែរនាសម័យបុរាណ ក៏ដូចជាសតិសម្បញ្ញៈរបស់អ្នកនិពន្ធនៃសិលាចារឹកនេះផងដែរ ។
តាមការវិភាគបង្ហាញថា ផ្ទាំងអក្សរចារឹកដ៏សំខាន់ខាងលើនេះ ដែលសរសេរ ជាកំណព្យមាន ១០២ឃ្លា ជាភាសាសំស្រឹ្កត ។ ថ្វីត្បិតតែ សិលាចារឹកនេះ ត្រូវអន្តរាយយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏ឃើញនូវ ភាសាដ៏ល្អឥតខ្ចោះរបស់ព្រះនាង ឥន្រ្ទទេវី និងទេពកោសល្យ ផ្នែកអក្សរសាស្រ្ត របស់ព្រះនាង ដោយ ឆ្លុះបញ្ចាំងឲ្យឃើញថា ការប្រើប្រាស់ជើងកាព្យមានលក្ខណៈដ៏ល្អកម្ររកបាន ។
តាមខ្លឹមសារនៃសិលាចារឹកបុរាណយើងដឹងថា ក្រោយពីការបួងសួងចំពោះត្រីកាយ គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មានកំណាព្យចំនួន ៣៦ឃ្លា ត្រូវបានឧទ្ទិសចំពោះ ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះស្វាមីរបស់ព្រះនាង ព្រមទាំងសន្តតិវង្សរបស់ព្រះអង្គ និង ការចេញដំណើររបស់ ព្រះអង្គទៅកាន់ ប្រទេសវៀតណាម ដើម្បីធ្វើសឹក ។ បន្ទាប់មកនៅឃ្លាទី៥៤នៃកំណាព្យគេមានការ អធិប្បាយ ការកត់ ត្រាពីជីវិតរស់នៅ និង ស្វាមីភ័ក្រ្តនឹងកិច្ចការរបស់ព្រះនាងជ័យរាជទេវីរហូតដល់ព្រះនាងចូលទិវង្គត ។
គេក៏បានដឹងទៀតថាក្រោយពេលដែលព្រះបាទជ័យវរ័្មនទី៧ មហាបុរសខ្មែរយាងចេញដំណើរ ឆ្ពោះទៅប្រទេសចម្ប៉ា ដើម្បីតស៊ូរស់ នៅក្នុងភាពជានិរទេស ដើម្បីឧត្តមប្រយោជន៍ជាតិ ព្រះនាងជ័យ រាជទេវី ក៏រស់នៅឯកោក្នុងភាពជាអ្នក បួសនៅប្រទេស កម្ពុជាដែរ ។ ព្រះនាងបាន សម្តែងពីភាពសោក សៅនិងក្រៀមក្រំបំផុតដ៏យូរអង្វែងដោយធ្វើតាបស (សមាធិ) និង ចំពោះការអាណិត អាសូរស្មោះត្រង់ ឃ្លាតឆ្ងាយពី ព្រះស្វាមី ជាទីសក្ការៈរបស់ព្រះនាង ។
ឃ្លាទី៥៦កំណាព្យបានពណ៌នាថា : បងស្រីព្រះនាងឥន្ទ្រទេវីបានណែនាំព្រះនាងឲ្យប្រកាន់ភាព ស្ងប់ស្ងាត់ក្នុងចិត្ត និងតាម ការប្រៀន ប្រដៅរបស់ព្រះពុទ្ធអង្គចៀសវាងឆ្ងាយពីភ្លើងនៃក្តីកង្វល់នានា ។ ព្រះនាងបានប្រព្រឹត្តដើរតាមគន្លងធម៌របស់ព្រះពុទ្ធ ជាទីសក្ការៈ ។ ដូច្នោះ ព្រះនាងក៏បានទទួលជោគ ជ័យនៅក្នុងការប្រតិបត្តិនេះ ។
សូមបញ្ជាក់ថា ចាប់តាំងពីត្រង់នេះតទៅ ពាក្យជាច្រើននៃកំណាព្យត្រូវបានបាត់បង់ ដែលជា ការពិបាកដើម្បីឲ្យយើងយល់ន័យគ្រប់ គ្រាន់នៃហេតុការណ៍ជាបន្ត ។
យើងក៏បានទទួលនូវព័ត៌មានជាបន្ថែមទៀតថា ហេតុការណ៍មួយទៀតបានផុសចេញ គឺព្រះ នាងបានប្រាថ្នាប្រារព្ធពិធីមួយ ដែលព្រះនាងអាចដឹងជាមុន នូវអ្វីៗនឹងអាចកើតឡើងចំពោះមុខ ។ កំណាព្យពីរបានពណ៌នាថា ប្រសិនបើឆ្លើយ តបទៅនឹងការអង្វរកររបស់ព្រះនាង នោះស្វាមីរបស់ព្រះ នាងនឹងវិលត្រឡប់មកកាន់ប្រទេសវិញភ្លាម ដូចទេវតានិមិត្តឲ្យឃើញ តាមរយៈ បុណ្យភក្តីភាពដ៏ខ្លាំង ក្លាចំពោះស្វាមីនាង និង ដោយកម្លាំងនៃការប៉ងប្រាថ្នារបស់ព្រះនាង
( ឃ្លាទី៦៣-៦៥ នៃ កំណព្យ ) ។
ដើម្បីបញ្ជាក់ពី ការដឹងគុណចំពោះការទទួលបានមកវិញ នូវស្វាមីរបស់ព្រះនាងនោះ ព្រះនាងជ័យរាជទេវី បានបង្កើត ការងារជួយសង្គ្រោះ និង គួរឲ្យស្រឡាញ់ (ឃា្ល ទី៧១-៩៣ នៃកំណព្យ)។ សកម្ម ភាពមួយដូចជាការសម្តែងពីសោកនាដកម្ម ដំណើររឿងដែលត្រូវបាន លើកឡើងពីជាតក (ឃ្លា ទី៧៣ នៃកំណាព្យ) ហើយដែលត្រូវបាន សម្តែងដោយក្រុមដូនជី ជ្រើសរើសក្នុងចំណោមនារីទុរគត៌ដែលត្រូវ បាន ម្តាយបោះបង់ចោល (ឃ្លាទី៧៩-៨០) ។ ហេតុការណ៍នេះក៏បានត្រូវលើកឡើងផងដែរថា នារីទាំង នេះត្រូវបានព្រះមហេសីទទួលយកទុកដូច ជាបុត្រីរបស់ព្រះនាងផ្ទាល់ និងត្រូវបានផ្តល់សម្លៀកបំពាក់ និងអំណោយជាច្រើន ហើយត្រូវបាន បង្រៀនឲ្យចេះពិធីប្រតិបតិ្តទានទៀតផង ។
( នៅមានត )