NL-054
ប្រលោមលោកខ្លី អាណាចក្ររងបណ្ដាសា (ត)
បក្ខជនជំនាន់ថ្មី
ការជ្រើសរើសមនុស្សសេរី និង យុវជនជំនាន់ថ្មី ដែលមានជីវភាពធូរធារអោយចូល ក្នុងជួរបក្សគឺជារឿងជៀសមិនផុត ។ ហើយវាមានការធូររលុងច្រើនជាងពេលមុនៗទៅ ទៀត ។ គេត្រូវតែទទួលស្គាល់ថាមនុស្សមួយចំនួនដែលកាលមុនជាមនុស្ស ឡេះឡោះ កឹបកេង លិច កើត ...ដែលសម័យកាលមុន សូម្បីត្រឹមតែជាសមាជិកសម្ព័ន្ធយុវជនថ្នាក់ ណាមួយក៏មិនមានវាសនាជានោះផង.....ស្រាប់តែក្លាយបក្ខជនសម័យថ្មី មានតួរនាទី ធំដុំ និង ជាអ្នកមានក្នុងសង្គម ...។ ទ្រឹស្ដីបក្សដែលថា < ...ជំហរបក្សនឹងឃ្លីងឃ្លោងនៅ ពេលណាត្រូវសម្ភារៈអូសទាញ....> វាបែរជារឿងហួសសម័យ ហើយបក្សហាក់សម្រប ខ្លួនជាមួយនឹងវិធីសាស្រ្ដមួយដែលកំណត់ថា < ... ភាពរុងរឿងនៃសង្គម ដែលផ្ដើមពីគ្រួ សារ...ជាអ្នកសម្រេចលើវាសនាអង្គការចាត់តំាងនយោបាយ .... > ឬ ក៏ <...នេះហើយ ជាស្ថេរភាពនយោបាយរបស់ជាតិ.... > ទៅវិញ ។ ប៉ុន្ដែទោះបីជាយ៉ាងនេះក៏ដោយការ ឡើងឋានៈជាន់ខ្ពស់នានា.... ត្រូវបានកំណត់លើគោលការណ៏ មួយគឺ < ឈរតាមលំ ដាប់លេខរៀង >។ បញ្ញតិមួយនេះ បានជួយអោយពួកគេទប់ស្កាត់បានពីការជ្រៀតចូល នៃក្រុមអមិត្ដ និង ពីក្រុមបក្ខជនជំនាន់ថ្មីៗ បានខ្លះដែរ ។ តែថាការប្រជែងគ្នាក្នុងបក្ស ក៏នៅតែកើតមានដោយជៀសមិនផុត ។
តុល្យភាពអំណាច គឺ ជាដំណើរក្ដាម ....
ទ្រឹស្ដី ម៉ាក្ស លេនីន បានទទួលស្គាល់ពីការតស៊ូគ្រប់បែបយ៉ាងនៅក្នុងសង្គមមនុស្ស ។ ក្នុងនោះក៏ទទួលស្គាល់ពីការប្រជែងអំណាចគ្នាក្នុងការដឹកនំាដែរ ។ លេនីនខ្លួនឯងបាន ឆ្លងកាត់នូវរឿងរ៉ាវទំាងអស់នេះ ។ ហេតុនេះមិនថាប្រទេសកុំមុយនីស្ដ ឬ ប្រទេសសេរី នោះទេ អំណាចកំពូលក្នុងការសំរេចចិត្ដ ត្រូវបានគេតាក់តែងអោយនៅពីក្រោយវំាងនន នៃច្បាប់ដែលគ្រាន់តែជាក្រដាសមានអក្សរ ដើម្បីលួងលោមរាស្រ្ដតែប៉ុណ្ណោះ ។ ព្រោះ ថាអ្នកដឹកនំាត្រូវការតែពាក្យពីរម៉ាត់ប៉ុណ្ណោះ < Yes or No ? > ។ ឬអាចមានន័យថា < តើធ្វើ ឬ មិនធ្វើ ? > ។ យ៉ាងណាមិញ នគរមួយនេះក៏យ៉ាងដូច្នោះដែរ ព្រោះថាបើមាន តុល្យភាពអំណាចពិតប្រាកដរវាងស្ថាប័នដទៃទៀតនោះ នុះ ភាពចម្រូងចម្រាស់ដែល ផ្ដើមឡើងពីការតស៊ូដណ្ដើអំណាចគ្នាគឺកាន់តែធំ សូម្បីតែអំណាចកើតចេញឯកបក្សក៏ ដោយ ។ ហើយការសម្រេចចិត្ដរាល់លើកដែលស្ថិតក្នុង តុល្យភាពអំណាចពិតប្រាកដ នោះ គឺវាមិនខុសពីដំណើរសត្វក្ដាមនោះទេ ៕ ( ធីតាវិមានមាស )